View Static Version
Loading

#MOJOcambodia Mobile Journalism Masterclass in Phnom Penh, Februar 2019

រាយការណ៍ព័ត៌មានដោយប្រើទូរស័ព្ទដៃ

អតីតកាលខ្មៅងងឹត

សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អតីតមន្ទីរឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយដ៏សាហាវឃោឃៅមួយកន្លែងរបស់របបកម្ពុជាប្រជាធិបតេយ្យ។ បន្ទប់ឃុំឃាំង និងឧបករណ៍ធ្វើទារុណ កម្មជាច្រើនបានបន្សល់ទុកនៅក្នុងសារៈមន្ទីរមួយនេះ ដែលបង្ហាញពីភាពយង់ឃ្នង់របស់ទាហានខ្មែរក្រហម។ ក៏ប៉ុន្តែមិនមានយុវជនខ្មែរច្រើននោះទេដែលមក ទស្សនា និងធ្វើការស្រាវជ្រាវនៅទីនោះ។

បទយកការណ៍ខ្លីតាមរយៈទូរស័ព្ទដៃដោយ៖ ឆុំ ឆ័យវឌ្ឍនៈ និង​ ភៀ ស្ដេក្កែលបាច់

ស៊ីក្លូ និងរ៉ឺម៉កកង់បី

​ស៊ីក្លូ​ជា​យាន​ជំនិះ​សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ​តែ​ការ​ស្ថិត​ស្ថេរ​ចីរ​កាល​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​អត្ត​​សញ្ញាណ​របស់​រាជធានី​ប្រទេស​កម្ពុជា ​កំពុង​រង​ការ​គំរាម​កំហែង ​ពី​សំណាក់​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ទំនើបៗ ​ដូច​ជា​រថយន្ត ​និង​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ជាដើម។ ​យើង​ទៅ​ស្ដាប់​ អ្នក​បើក​ស៊ីក្លូ ​និង​អ្នក​បើក​រ៉ឺម៉ក​កង់​បី ​និយាយ​ពី​អនាគត​នៃ​យាន​ជំនិះ​ពួក​គេ។​

​បទ​យកការណ៍​ខ្លី​ផលិត​តាម​ទូរស័ព្ទ​ដៃ​ដោយ៖​ ងួន​ វឌ្ឍនៈបណ្ឌិត & ​រ៉ូបឺត ​ស្ហ្លីកគ័រ

ព្រះតេជគុណ និងពុទ្ធិនយោបាយ

ក្រៅតែពីមានការប្រតិបត្តិប្រចាំថ្ងៃដាច់ដោយឡែកពីបថុជ្ជនធម្មតា ព្រះសង្ឃព្រះពុទ្ធសាសនាក៏អាចចេញទៅសិក្សាស្វែងរកវិជ្ជា និងបំពេញកិច្ចការសង្គមមួយចំនួនផងដែរ។ ព្រះតេជគុណ រ៉ឹម សុខវី ព្រះជន្ម២៦ព្រះវស្សា ទ្រង់មានចំណាប់ព្រះទ័យលើពុទ្ធិនយោបាយ ដែលព្រះអង្គបាននឹងកំពុងសិក្សាស្វែងយល់ តាមរយៈការធ្វើកម្មសិក្សានៅការិយាល័យប្រចាំប្រទេសកម្ពុជា នៃមូលនិធិ ខុនរ៉ាដ អាដេណៅអ៊ែរ។

បទយកការណ៍ខ្លីតាមរយៈទូរស័ព្ទដៃដោយ៖ ចាន់ សុខម៉េង & រ៉ាហ្វាអែល រ៉ោវហ៍

ពូលក់ដូង

ទឹក​ដូង​ជា​ភេសជ្ជៈ​ពេញ​និយម​មួយ​បែប​នៅ​ភ្នំពេញ ​និង​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍។ ​នៅ​ភ្នំពេញ ​គេ​អាច​ស្វែង​រក​ទិញ​ដូង​ពិសា​ទឹក​ និង​សាច់ ​ដោយ​ងាយ ​ជាមួយ​តម្លៃ​សមរម្យ។​ សម្រាប់​អ្នកលក់​ដូង​ដូច​ជា​លោក​ ឈាង​ លី ​ការ​លក់​ដូង​ជា​របរ​មួយ​ដ៏​សម​ប្រកប ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព។​

​បទ​យក​ការណ៍​ខ្លី​ផលិត​តាម​ទូរស័ព្ទ​ដៃ​​ដោយ៖​ អ៊ឹង ​ម៉េងគង់ ​& ​ជឹន ​តាំ​ចូហាណ្ណេស​

ប្រជាជន​កម្ពុជា​ទទួល​អាហារ​មួយ​ចំនួន ​ដែល​បណ្ដា​ជន​អឺរ៉ុប​តែង​តែ​គិត​ថា​«មិន​ធម្មតា»។ ​លោក​ ចូហាណ្ណេស ​ជឹន​ បាន​ចេញ​ដើរ​ហូប​អាហារ​ប្លែកៗ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​នេះ​ជា​អ្វី​ដែល​គាត់​បាន​ប្រទះឃើញ៖​

ការសិក្សានៅទីជនបទស្រុកខ្មែរ

រចនាគឺជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់របស់អង្គការអនាគតថ្មីដែលស្ថិតក្នុងខេត្តតាកែវ។ សិស្សានុសិស្សដែលមករៀននៅទីនេះមិនតម្រូវឲ្យបង់ប្រាក់ទេ។ រចនាបានចែករំលែករឿងរ៉ាវរបស់នាង។

បទយកការណ៍ខ្លីតាមរយៈទូរស័ព្ទដៃដោយ៖ ង៉ូវ ជីហ័រ & ភីតធ័រ ជេកឡា

ស្វាគមន៍មកកាន់សិល្បៈសៀករហ័សកម្ម

ដើម្បីក្លាយជាសិល្បករផ្នែកសៀកមួយរូបគឺទាមទារការហ្វឹកហ្វាត់ជាច្រើន។ ក្រៅពីទៅរៀននៅសាលាបឋមសិក្សា ដាវី អាយុ១៤ឆ្នាំ ក៏មានការហ្វឹកហ្វាត់ជាមួយគ្រូ៤ម៉ោងក្នុងមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយយុវតីរូបនេះ ត្រូវបន្តការហ្វឹកហ្វាត់៦ឆ្នាំទៀត ដើម្បីបញ្ចប់ការសិក្សានៅសាលាសៀករហ័សកម្ម ហើយមកទល់ពេលនេះការហ្វឹកហ្វាត់ក៏ផ្ដល់ផ្លែផ្កាខ្លះហើយដល់យុវតីរូបនេះ។

បទយកការណ៍ខ្លីតាមរយៈទូរស័ព្ទដៃដោយ៖ មេកដាឡេណា ណឺបីក & សុវណ្ណ ស្រីពីន

អ្នកមើលថែសត្វ

​មិន​ទាន់​មាន​ច្បាប់​ការពារ​សត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​សត្វឆ្មា​និង​ឆ្កែ​ជា​ធម្មតា​ទទួល​បាន​ការ​ថែទាំ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់ ​និង​លួចទាក់​តាម​ដង​ផ្លូវ ​ឬវត្តអារាម ដើម្បី​យក​សាច់​ពួក​វា​ទៅ​លក់។ ​ ដុល្លា ជា​បុរសជនជាតិខ្មែរដែលធ្វើការនៅមជ្ឈមណ្ឌលសង្រោះសត្វកម្ពុជានៅទីក្រុងភ្នំពេញ ហើយគាត់ក៏កំពុងព្យាយាមជួយពួកវា។

ខ្សែភាពយន្តខ្លីផលិតតាមទូរស័ព្ទsmartphone ដោយ៖ ជូលៀ រ៉ូហ្ស & ង៉ាន់ សុគុន

ស្ថានប្រវត្តិស្ថិតក្នុងដៃ

យុវតីខ្មែរមួយរូបសាកល្បងប្រើប្រាស់ កម្មវិធីទូរស័ព្ទ«ទីចងចាំ» ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ ដែលមានកត់ត្រាប្រវត្តិសាវតាជាប់នឹងទីកន្លែងសំខាន់ៗនៃទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា ក្នុងជំនាន់របបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្មែរក្រហម។

បទយកការណ៍ខ្លីតាមរយៈទូរស័ព្ទដៃដោយ៖ សែម ប៉ារូដា & វ៉ាឡេនទីន វៃមែរ

អំពី​យើង

​បើសិនជា​អស់លោកអ្នក​នាង​ ​ចង់​បម្រើការ​ងារ​ជា​អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ ​អ្នក​មិន​ត្រឹមតែ​ត្រូវ​សម្រប​ខ្លួន​ឱ្យ​ស៊ាំ​នឹង​អាកាសធាតុ​ត្រូពិក​ ​ក្ដៅ​ហើយ​សើម​នោះ​ទេ​ ​អ្នក​ក៏​ត្រូវ​មានការ​តាំងចិត្ត​ខ្ពស់​ ​ប្រកបដោយ​ស្មារតី​ប្រថុយប្រថាន​ ​និង​មិន​មានការ​ភ័យខ្លាច​ផង​ដែរ​។​ ​រ៉ឹ​ម៉ក​ទុក​ទុក​ ​មិនមែន​ជា​មធ្យោបាយ​ធ្វើដំណើរ​តែមួយគត់​ក្នុង​ការ​ចល័ត​ចុះឡើង​ដ៏​ងាយស្រួល​ ​ដោយ​គ្រាន់តែ​បញ្ជា​ហៅ​តាម​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះទេ​ ​តែ​ការ​ឡើងជិះ​លើ​កែបម៉ូតូ​ខាងក្រោយ​សុំ​ដោយសារ​ ​ទោចក្រយាន​យន្ត​របស់​សិក្ខាកាម​កម្ពុជា​ ​ក៏​ជា​វិធីសាស្ត្រ​មួយ​ដ៏​រហ័ស​ផង​ដែរ​ ​ដើម្បី​បន្ស៊ាំ​ខ្លួន​នឹង​ចរាចរណ៍​ណែនណាន់​តាន់តាប់​ក្នុង​រាជធានី​ភ្នំពេញ​។​

​បើសិនជា​គេ​ស្វែងរក​ពាក្យ​ថា​ ​«​កម្ពុជា​»​ ​(​Cambodia​)​ ​លើ​ប្រព័ន្ធ​ស្វែងរក​ទិន្នន័យ​ ​Google​ ​គេ​អាច​រក​ឃើញ​ ​ប្រធាន​រឿង​ពីរ​ចម្បង​ៗ​ ​រួមមាន​ ​ទីមួយ​ ​ការ​ពិពណ៌នា​អំពី​ ​ចក្រភព​ខ្មែរ​ ​នា​សម័យ​អង្គរ​ ​ដែល​ជា​ពេល​រុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​មួយ​នេះ​ ​និង​ទីពីរ​ ​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្ពុជា​ ​ក្រោម​ការដឹកនាំ​របស់​ក្រុម​ខ្មែរក្រហម​នាទ​សវ​ត្សរ៍​ឆ្នាំ១៩៧០​។​

​យ៉ាងណាក្ដី​ ​កម្ពុជា​បាន​បើក​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​ ​ដោយ​គ្មាន​ក្ដី​នឿយហត់​ ​ប្រជាជន​វ័យក្មេង​ដ៏​ស្វាហាប់​ ​របស់​ប្រទេស​មួយ​នេះ​ ​បាន​នឹង​កំពុង​សរសេរ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ប្រទេស​ខ្លួន​ ​និង​កំណត់​អនាគត​នៃ​ប្រជាជាតិ​មួយ​ដែលគេ​ប្រាថ្នា​ចង់បាន​។​

​ផ្អែក​តាម​ការ​ជជែក​ពិភាក្សា​ផ្ដោះផ្ដង​របស់​គ្រូបង្គោល​ ​និង​សិក្ខាកាម​របស់​យើង​ ​នៅឯ​ ​សិក្ខាសាលា​អន្តរ​វប្បធម៌​ស្ដី​អំពី​បច្ចេកទេស​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ដៃ​ទំនើប​ ​ដែល​រៀបចំឡើង​ដោយ​ ​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែរ​ ​គេ​អាច​ធ្វើការ​ចាប់អារម្មណ៍​បាន​ថា​ ​ខណៈ​ដែល​ស្រមោល​អតីតកាល​នៅតែ​បន្ត​មាន​ឥទ្ធិពល​មក​លើ​បច្ចុប្បន្នភាព​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា​ ​ប្រជាជន​នៃ​ប្រទេស​មួយ​នេះ​ក៏​កំពុង​សម្លឹង​ឆ្ពោះទៅ​មាគ៌ា​បន្ទាប់​ទៅ​ថ្ងៃ​អនាគត​៖​ ​អាជីវ​កម្ម​ថ្មី​ៗ​ប្រកប​ថាមភាព​ ​មគ្គុ​ទេសភាព​របស់​ស្ត្រី​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ ​និង​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែលគេ​បង្កើត​ឡើងជា​ជំនួយ​ដល់​ជីវភាព​ប្រចាំថ្ងៃ​ជាដើម​។​

​សប្ដាហ៍​ដំបូង​នៃ​ខែកុម្ភៈ​ឆ្នាំ២០១៩នេះ​ ​ជា​យុគ​វេលា​ដ៏​វិសេស​ ​ដែល​មាន​ ​និស្សិត​សារព័ត៌មាន​វ័យក្មេង​របស់​កម្ពុជា​ចំនួន៨រូប​ ​មក​ពី​ ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​ ​(​DMC​)​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​និស្សិត​ឧទ្ទេស​ចំនួន៨រូប​ផ្សេងទៀត​ដែល​ធ្វើដំណើរ​មក​ចូលរួម​ពី​ ​សាលា​សារព័ត៌មានJONA​ ​នៃ​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែរ​ ​ប្រទេស​អា​ឡឺម៉​ង់​ ​ធ្វើការ​សិក្សា​ស្វែងយល់​រួមគ្នា​អំពី​ទិដ្ឋភាព​នានា​របស់​រាជធានី​ភ្នំពេញ​ ​និង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​បាន​ជួប​បុគ្គល​ពាក់ព័ន្ធ​នានា​ ​មក​ពី​ស្ថាប័ន​សំ​ខាន់​ៗ​ជាច្រើន​ ​រាប់​ចាប់តាំងពី​ ​វិមាន​ព្រឹទ្ធសភា​ ​បន្ទប់​ព័ត៌មាន​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​បណ្ដា​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ ​និង​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ឡឺម៉​ង់​ជាដើម​។​ ​

​សិក្ខាកាម​ក៏បាន​ជួប​សម្ភាស​ជាមួយ​ប្រភព​ព័ត៌មាន​ ​និង​បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​របស់​ពួកគេ​ ​ផ្ដិត​យក​សាច់រឿង​របស់​ប្រភព​ទាំងនោះ​ ​មក​ដុសខាត់​ជា​ផលិតផល​សម្រេច​ដ៏​ល្អ​ប្រសើរ​។​ ​ខាងក្រោម​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​សិក្ខាកាម​ ​និង​គ្រូបង្គោល​ ​អំពី​ចំណេះ​ដឹង​ថ្មី​ៗ​ដែល​ពួកគាត់​ទទួល​បាន​ ​នា​អំឡុង​ថ្នាក់រៀន​ពិសេស​ស្ដីពី​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ដៃ​ទំនើប​នេះ​។​

​ថ្នាក់រៀន​ពិសេស​ស្ដីពី​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​ដៃ​ទំនើប​ ​គឺជា​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​ ​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៃ​មូលនិធិ​ខុន​រ៉ា​ដ​អា​ដេ​ណៅ​អ៊ែរ​ ​ពី​ថ្ងៃទី០២​ ​ដល់​ថ្ងៃទី០៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។​ ​

​អ្នក​រៀបចំ​៖​ ​លោក​ ​រ៉ូបឺ​ត​ ​ហឿរ៍​ ​-​ ​អ្នកស្រី​ ​អាស្ទ្រី​ដ​ ​ស៊ូ​រ៉ា​ជ្ជី​

​គ្រូបង្គោល​៖​ ​លោក​ ​ម៉ាក​ ​អេ​ហ្កេន​ ​-​ ​អ្នកស្រី​ ​អាស្ទ្រី​ដ​ ​ស៊ូ​រ៉ា​ជ្ជី​ ​-​ ​លោក​ ​អូន​ ​ឆេង​ប៉រ​

​ជំនួយការ​ ​និង​គេហទំព័រ​៖​ ​កញ្ញា​ ​អាណ្ណា​ ​ក្លេន​

ផលិតករ៖ កញ្ញា ង៉ាន់ សុគុន - លោក ងួន​ វឌ្ឍនៈបណ្ឌិត - លោក ង៉ូវ ជីហ័រ - លោក ចាន់ សុខម៉េង - លោក ឆុំ ឆ័យវឌ្ឍនៈ -លោក ជឹន ​តាំ​ចូហាណ្ណេស​ - កញ្ញា ជូលៀ រ៉ូហ្ស - កញ្ញា ភៀ ស្ដេក្កែលបាច់ - លោក ភីតធ័រ ជេកឡា - កញ្ញា មេកដាឡេណា ណឺបីក - លោក រ៉ូបឺត ​ស្ហ្លីកគ័រ​ - លោក រ៉ាហ្វាអែល រ៉ោវហ៍ - លោក វ៉ាឡេនទីន វៃមែរ - កញ្ញា សុវណ្ណ ស្រីពីន - លោក សែម ប៉ារូដា - លោក អ៊ឹង ​ម៉េងគង់

រក្សាសិទ្ធិដោយ មូលនិធិខុនរ៉ាដអាដេណៅអ៊ែរ ឆ្នាំ២០១៩

This website is a product of Konrad-Adenauer-Stiftung e.V., created during a German-Cambodian Journalism workshop in Phnom Penh, February 2019. Address: Konrad-Adenauer-Stiftung Cambodia Office | Dr. Daniel Schmücking | House No. 4, Street 462 Khan Charmkar Mon | P.O. Box 944 Phnom Penh, Cambodia | Tel.: +855 23 966 176 | E-Mail: office.phnompenh@kas.de | http://www.kas.de/kambodscha | Conceptual Design and Management: Robert Hör, Astrid Csuraji | Training: Aun Chhengpor, Astrid Csuraji, Mark Egan | Web: Anna Klein | Authors: Chhum Chaivathanak, Pia Steckelbach, Nguon Vatanak Bandet, Robert Schlieker, Chan Sokmeng, Raphael Rauch, Oeng Mengkong, Johannes Tam Tran, Sem Paroda, Valentin Weimer, Julia Ruhs, Ngan Sokun, Ngov Chihor, Peter Jagla, Magdalena Neubig, Sovann Sreypin | Legal Notice: According to §28 BDSG we disagree with the commercial usage and circulation of our data. Copyright: Journalisten-Akademie der Konrad-Adenauer-Stiftung e.V., Register Court: Local District Court Bonn, Registration number: VR2539 | This work is licensed under the terms of „Creative Commons Further Transmission of Names under the Same Terms 3.0 Germany” CC-BY-SA 3.0 DE | Some parts of the website contain images, which are subject to the copyright of a third party. Unless specified elsewhere, all hallmarks on our website are protected by trademark. This website contains links to other websites. The service providers are not responsible for the content of these websites and do not adopt their content as their own (cf. Responsibility according to §6 MDStV).

NextPrevious

Report Abuse

If you feel that this video content violates the Adobe Terms of Use, you may report this content by filling out this quick form.

To report a copyright violation, please follow the DMCA section in the Terms of Use.