Cao Mao កម្ពុជាអាចអភិវឌ្ឍន៏លឿនជាងនេះបានទេ?

ព្រះរាជាណាចក្រកម្ពុជា ដែលគេប្រសិទ្ធនាមអោយថាជាព្រះរាជាណាចក្រអច្ឆរយៈ ដែលនៅក្នុងនោះមានមេដឹកនាំមួយរូបបានគ្រប់គ្រងប្រទេសជាង៣ទសវត្សមកហើយមកដល់សព្វថ្ងៃ ក្រោមពាក្យស្លោកថ្មីៗនេះថាបើចង់អោយប្រទេសមានសន្តិភាពគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជន ដូច្នេះមានន័យថា ក្រៅពីនោះសុទ្ធតែជាគណបក្សដែលនឹងផ្តល់នូវសង្គ្រាម បើសិនពួកគេឈ្នះឆ្នោត ។

មេដឹកនាំប្រទេសបច្ចុប្បន្នកំពុងតែការពារអំណាចខ្លួនឯង ភ្លេចគិតថា ប្រជាជនក្រីក្ររគ្មានទីជម្រក គ្មានអាហារគ្រប់គ្រាន់ មានជម្ងឺប្រចាំកាយគ្មានលទ្ធភាពព្យាបាលជម្ងឺ ពួកគាត់ទាំងអស់នោះ មិនអាចរង់ចាំយូរតទៅបានទេ ពួកគាត់សង្ឃឹមលើមេដឹកនាំបច្ចុប្បន្ននឹងនាំពួកគេទៅរកជីវភាពមួយល្អប្រសើរ ផ្ទុយទៅវិញ បានត្រឹមតែការខកចិត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជននៅតែគ្មានទីជម្រក និង គ្មានអាហារមានជីវជាតិនិងអនាម័យគ្រប់គ្រាន់ ប៉ុន្តែមេដឹកនាំបានត្រឹមតែប្រើពាក្យលួងលោម បានប៉ុណ្ណឹងចង់បានប៉ុណ្ណា ពីដើមរកតែកង់ជិះគ្មាន ឥឡូវគ្រប់ផ្ទះមានសុទ្ធតែឡាន យ៉ាងហោចក៏មានម៉ូតូមួយដែល ទាំងនេះសុទ្ធតែជាពាក្យពេជន៌ដែលមេដឹកនាំធ្លាប់បាន និយាយ ។

មេដឹកនាំត្រូវនាំប្រជាជនទៅរកភាពសម្បូរសប្បាយ អោយសមស្របទៅតាមពេលវេលានៃការគ្រប់គ្រងប្រទេសរបស់ខ្លួន មេដឹកនាំត្រូវយល់ថា ខ្លួនគាត់ផ្ទាល់មិនមែនរស់នៅក្នុងផ្ទះដដែរ ជិះរថយន្តដដែរ ប្រើប្រាស់សម្ភារៈដដែរនោះទេ ចឹងប្រជាជនក៏ដូចគ្នា ពួកគាត់កាន់តែចង់អភិវឌ្ឍន៌ជាងមេដឹកនាំខ្លួនឯងផង ។

មេដឹកនាំបើដឹងថាខ្លួនឯងដើរត្រូវហើយ មិនខ្លាចទេក្នុងការពន្លឿនការអភិវឌ្ឍន៌ កាន់តែលឿនជាងនេះ ប្រជាជនក្រីក្ររសឹងពាក់កណ្តាលប្រទេសកំពុងរង់ចាំប្រទេសជាតិខ្លួនមានការរីកចម្រើនខ្លាំងខ្លា មិនមែនដើរាប់មេឃរាប់ផ្កាយនោះទេ ពួកគាត់កំពុងរង់ចាំ ។

Credits:

Created with images by jafsegal - "Tonlé Sap, Cambodia"

Report Abuse

If you feel that this video content violates the Adobe Terms of Use, you may report this content by filling out this quick form.

To report a Copyright Violation, please follow Section 17 in the Terms of Use.