"ចាកចេញទៅ" ចិនជម្រុញអោយប្រជាជនជម្លៀសពីកូរ៉េខាងជើងជាប្រញាប់ខណៈពេលការប្រឈមមុខអាវុធនុយក្លេអ៊ែរជាមួយអាមេរិកកំពុងឡើងកំដៅ By Mark Hodge 3rd May 2017, 3:20 pm Updated: 3rd May 2017, 3:47 pm

ភាពតានតឹងបានឡើងដល់ចំណុចក្តៅខ្លាំងនៅឧបទ្វីបកូរ៉េជាមួយមេដឹកនាំផ្តាច់ការគីមជុងអ៊ុនកំពុងត្រៀមធ្វើការសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀត។

ប្រទេសចិនបានប្រាប់ទៅប្រជាជនខ្លួនដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងអោយចាកចេញពីប្រទេសឯកាមួយនេះដែលមេដឹកនាំផ្តាច់ការគីមជុងអ៊ុនកំពុងរុញពិភពលោកទៅកៀកនឹងសង្គ្រាមនុយក្លេអ៊ែរ ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានឡើងដល់ចំណុចក្តៅខ្លាំង ធ្វើអោយស្ថានទូតចិនប្រចាំនៅទីក្រុងព្យុងយ៉ាងប្រកាសអាសន្នជាលើកទីមួយ ។

ប្រធានាធិបតេយ្យចិនហ្សី ជីនពីង បានពិភាក្សាជាមួយប្រធានាធិបតេយ្យត្រាំអំពីដំណោះស្រាយបញ្ហានៃប្រទេសកូរ៉េខាងជើង ។

ប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោកដូណល់ ត្រាំ បានបញ្ជនទ័ពប្រយុទ្ធមួយក្រុមទៅកាន់តំបន់មានជម្លោះស្របពេលដែលមេដឹកនាំផ្តាច់ការគីម ជុងអ៊ុន ត្រៀមធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៦របស់ខ្លួនទោះបីជាទទួលទណ្ឌកម្មពីប្រទេសចិនដែលជាសម្ព័នមិត្តរបស់ខ្លួនយ៉ាងណាក្តី ។

ប្រជាជនចិនមានសញ្ជាតិកូរ៉េម្នាក់បាននិយាយនៅវិទ្យុអាសុីសេរីស្តីពីការទទួលសារប្រកាស់អាសន្ននោះដើម្បីចាកចេញពីប្រទេសដ៏ចម្លែកមួយនេះកាលពីចុងខែមេសា ដែលសារពត៌មាន Korea Times បានចុះផ្សាយ ។

គាត់បាននិយាយថា ស្ថានទូតមិនដែលប្រកាស់អាសន្នបែបនេះទេពីមុនមក។ ខ្ញុំមានការបារម្មណ៌ហើយបានចាកចេញពីប្រទេសនោះយ៉ាងប្រញាប់។

ពេលសួរពីស្ថានការណ៌ដ៏ស្មុគស្មាញនៅក្នុងតំបន់ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បានជម្រុញអោយភាគីទាំងអស់រក្សាភាព ស្ងប់ស្ងៀម ។

គាត់បាននិយាយថា កាតព្វកិច្ចបន្ទាន់គឺបន្ថយភាពតានតឹងនិងបន្តការពិភាក្សា ។

យើងជាថ្មីម្តងទៀតជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់បញ្ឈប់ការរំខានគ្នា, ប្រឹងប្រែងបង្កើតបរិយាកាសសម្រាប់ការទំនាក់ទំនងនិងកិច្ចសន្ទនារវាងភាគីទាំងអស់និងវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវសម្រាប់កិច្ចសន្ទនានិងការចរចាមួយបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះបីជាមានការចោទប្រកាន់ចិនថា "មានការរៀបចំឧបាយកលរូបិយប័ណ្ណ" ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក៏លោកប្រធានាធិបតី Trump បានកោតសរសើរលោក Xi Jinping ប្រធានាធិបតីចិនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើ "បញ្ហា" ប្រទេសកូរ៉េខាងជើង ។

ប៉ុន្តែចិនបានរិះគន់ដោយបើកចំហដល់សហរដ្ឋអាមេរិកក្នុងការដំឡើងប្រព័ន្ធការពារប្រឆាំងមីស៊ីល THAAD នេះនៅប្រទេសកូរ៉េខាងត្បូងដែលខ្លួនបារម្ភថាអាចរំខានដល់គ្រាប់រ៉ុក្កែតរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរប្រទេសកូរ៉េខាងជើងបានគំរាមបំផ្លាញមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ថានឹងធ្វើអោយពួកគេ "ស្ថិតនៅក្រោមពពកវិទ្យុសកម្ម" ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង ។

ប្រទេសកុម្មុយនិស្តដ៏ចម្លែកមួយនេះបានចេញសេចក្តីព្រមានតាមរយះសារពត៌មាន Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ។

របបកំណាចេបស់មេដឹកនាំផ្តាច់ការលោកគីមសំដៅផងដែរទៅលើការវាយប្រហារគ្រាប់បែកបរមាណូរបស់អាមេរិកនៅ Hiroshima និង Nagasaki ក្នុងអំឡុងសង្គ្រាមលោកលើកទី II នៅក្នុងអត្ថបទគម្រាមនោះផងដែរ ។

បញ្ហានេះធ្វើអោយប្រទេសជប៉ុនកំពុងពិចារណាថាតើគួរផ្លាស់ប្តូររដ្ឋធម្មនុញ្ញប្រឆាំងសង្គ្រាមរបស់ខ្លួនឬយ៉ាងណា ដែលមានខ្លឹមសារថាខ្លួនមិនអាចវាយប្រហារទៅលើប្រទេសផ្សេងទៀតដើម្បីការពារខ្លួនជាមុនបានឡើយ ស្របពេលដែលប្រទេសកូរ៉េខាងជើងត្រៀមបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមួយផ្សេងទៀត៕

Report Abuse

If you feel that this video content violates the Adobe Terms of Use, you may report this content by filling out this quick form.

To report a Copyright Violation, please follow Section 17 in the Terms of Use.